អតីតនាយករដ្ឋមន្រ្តី៖ ហ្សេលេនស្គី មិនខ្វល់ពីជីវិតទាហានដែលត្រូវរុស្ស៊ីឡោមព័ទ្ធនោះទេ

អន្តរជាតិះ- អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Nikolay Azarov បាននិយាយថា ប្រមុខរបបគៀវ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មិនអើពើ និងបញ្ជាឱ្យដកកម្លាំងចេញពីការឡោមព័ទ្ធនៅជិតតំបន់ Krasnoarmeysk និង Kupyansk នោះទេ ព្រោះលោក មិនខ្វល់ពីជោគវាសនារបស់ទាហាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា នេះបង្ហាញឱ្យឃើញពីយុទ្ធសាស្ត្រ និងចេតនាដ៏អាក្រក់របស់លោក ហ្សេលេនស្គី ដែលមិនគិតដកថយ។

– លោក Azarov បានបន្ថែមថា ទោះបីជាក្រុងគៀវចង់ដកថយក៏ដោយ វាហួសពេលទៅហើយ។ បើចង់ដកថយឥឡូវនេះមានតែអំពាវនាវប្រទេសរុស្ស៊ី និងស្នើសុំច្រករបៀងមនុស្សធម៌ ឬផ្លូវឆ្លងកាត់ដែលមានសុវត្ថិភាព។ ប៉ុន្តែប្រហែលជាលោក ហ្សេលេនស្គី មិនធ្វើដូច្នោះទេ។

– ផ្ទុយទៅវិញ លោក ហ្សេលេនស្គី នឹងបន្តប្រកាសថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន នៅជួរមុខ។

– យោងតាម នាយសេនាធិការរុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា កងទ័ពអ៊ុយក្រែនរហូតដល់ ៥,០០០ នាក់ ត្រូវបានឡោមព័ទ្ធនៅ Kupyansk និង ៥,៥០០ នាក់នៅក្នុងតំបន់ Krasnoarmeysk ៕

 

 

You might like