ប៉ាគីស្ថានរាយការណ៍ពីការប៉ះទង្គិចគ្នាតាមព្រំដែនក្នុងអំឡុងពេលចរចាជាមួយអាហ្វហ្គានីស្ថាន

អន្តរជាតិះ- – កាលពីថ្ងៃអាទិត្យ យោធាបាននិយាយថា ទាហានប៉ាគីស្ថាន ៥ នាក់ និងសមាជិកសកម្មប្រយុទ្ធ ២៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅជិតព្រំដែន ជាមួយអាហ្វហ្គានីស្ថាន ខណៈដែលគណៈប្រតិភូមកពីប្រទេសទាំង០២ បានជួបគ្នាដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពី ការប្រយុទ្ធគ្នាដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានព្យាយាមឆ្លងកាត់ពីអាហ្វហ្គា នីស្ថាននៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នៅក្នុងស្រុក Kurram និង North Waziristan ដែលជាភូមិសាស្រ្តមានភ្នំរដិបរដុបតាមបណ្តោយព្រំដែនភាគពាយ័ព្យរបស់ប្រទេសប៉ាគីស្ថាន។

– យោធាបាននិយាយថា ការប៉ុនប៉ងជ្រៀតចូលបានបង្កឱ្យមានការសង្ស័យលើចេតនារបស់រដ្ឋាភិបាលនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន”ទាក់ទងនឹងការដោះស្រាយបញ្ហាភេរវកម្មដែលកើតចេញពីដីរបស់ខ្លួន”។

– នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ្នកនាំពាក្យសំខាន់របស់រដ្ឋាភិបាលតាលីបង់ និងក្រសួងការពារជាតិមិនបាន ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការវាយប្រហារដែលបានរាយការណ៍នោះទេ។

 

 

You might like