ស្ត្រី២នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅស្រុកស្វាយជ្រំ នៅពេលជិះម៉ូតូចេញពីផ្ទះធ្វើការនៅរោងចក្រ

ស្វាយរៀង៖ ស្ត្រី២នាក់ ចេញដំណើរទាំងព្រឹកទៅធ្វើការរោងចក្រ បន្ទាប់ពីបានធ្វើតេស្តជាប់ ហើយថៅកែរោងចក្រឲ្យទៅស្គេនមេដៃ ដើម្បីចូលធ្វើការ តែជាអកុសលត្រូវរថយន្តបុកស្លាប់ទាំងព្រឹក បង្ករឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៦និង០០នាទីព្រឹកថ្ងៃទី ២៣ខែតុលាឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បច្ចុប្បន្នសាកសពស្ត្រីទាំងពីរនាក់ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

You might like