អន្តរជាតិះ- កិច្ចព្រមព្រៀងស្តីពីបទល្មើសបច្ចេកវិទ្យា របស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងទប់ស្កាត់បទល្មើស ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នឹងត្រូវចុះហត្ថលេខាដោយតំណាងមកពីរដ្ឋជាច្រើន នៅចុងសប្តាហ៍នេះ ក្នុងទីក្រុងហាណូយ បើទោះបីជាមានការរិះគន់លើហានិភ័យសិទ្ធិមនុស្សក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អនុសញ្ញាដែលនឹងចូលជាធរមានបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋចំនួន ៤០ គឺជាសកម្មភាពដែល មិនធ្លាប់មានពីមុនមក ដែលអង្គការសហប្រជាជាតិរំពឹងថា នឹងធ្វើឱ្យការឆ្លើយតបចំពោះបទល្មើសបច្ចេកវិទ្យា កាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន។
– សកម្មជន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាន ព្រមានអំពីការរំលោភបំពានដែលអាចកើតមានដោយភាសាមិនច្បាស់លាស់លើបទលើ្មស ដោយអ្នកខ្លះ និយាយថា វានឹងជួយសម្រួលដល់បទល្មើសជាជាងប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់។

