ព្រះសីហនុះ-កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងសកម្មភាពត្រួតពិនិត្ររកអាវុធគ្រឿងផ្ទុះ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងក្រុងព្រះសីហនុ ដឹកនាំសកម្មភាពពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នគរបាលជំនាញ ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ជាជាតិខ្មែរ ក្រោយសមត្ថកិច្ចឆែកឆេររកឃើញអាវុធខ្លីមួយដើម ក្នុងរថយន្តរបស់ជនសង្ស័យ ហើយពុំមានឯកសារបញ្ជាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ករណីនេះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង២ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕



