បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ដោយជិះម៉ូតូបុកឆ្កែបុកពេញទំហឹង

ខេត្តរតនគិរី÷- បុរសវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ដោយសារជិះមូតូមិនប្រុងប្រយត្ន័ បុកឆ្កែ ។

– ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បើតាមការបញ្ជាក់ពីឈ្មោះ សេន វី ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម បានជិះម៉ូតូបុកឆ្កែដែលរត់កាត់ផ្លូវថា គាត់ជិះម៉ូតូមកពីស្រុកតាវែងគោលបំណងទៅផ្ទះវិញ នៅភូមិកាប្លិញ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មិនទាន់ដល់ផ្ទះផងក៏ត្រូវឆ្កែរត់កាត់មុខម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់។ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F-3141 ដោយជនរងគ្រោះបានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។

– សូមបញ្ជាក់ផងដែរថា កន្លងមកលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឲ្យម្ចាស់ឆ្កែធ្វើស្ថិតិនិងជំរឿនឆ្កែតើមានឈ្មោះអ្វីខ្លះ ឲ្យអាជ្ញាធរភូមិ,ឃុំ,ស្រុកធ្វើរបាយការណ៍ជូនទៅលោក។ដោយឃើញមានឆ្កែរត់ប្រសេកប្រសាចពេញតាមដងផ្លូវ បង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនោះចូលឡានបណ្ដាលឲ្យរងការបាក់បែកនិងខូចខាតដោយសារសត្វឆ្កែរត់ចូលម៉ូតូនិងឡាន៕

 

 

You might like