នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំឭកអ្នកបាត់គណនីហ្វេសប៊ុកបីចំណុច

ភ្នំពេញ៖ កាលពីថ្មីៗ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន គណនីរបស់ពួកគេត្រូវបានបិទ ដែលហៅថា (Disable) ដោយមិនមានមូលហេតុច្បាស់លាស់ ឃើញបែបនេះ មន្រ្តីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីយប់ថ្ងៃទី១៨តុលា បានចេញមកក្រើនរំឭក៣ចំណុចសំខាន់ៗ..។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

មន្រ្តីនាយកដ្ឋាន គូសបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង ឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយសេវាកម្មដោះស្រាយ បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី៥០០ដុល្លារដល់១២០០ដុល្លារ។ ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទហាមដាច់ខាត ទី១.កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារ អាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។

ទី២.សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។ ទី៣.បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ជាករណីដែលអាចបណ្ដាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ សូមអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុនសិន។ មន្រ្តីនាយកដ្ឋាន សង្កត់ធ្ងន់ថា ករណីនេះ មិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថា មូលហេតុការណ៍បិទគណនីហ្វេសប៊ុកមកពីអ្វីនោះទេ។ សូមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការប្រុងប្រយ័ត្ន និងទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហានេះ៕

You might like