អន្តរជាតិះ- មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ កាលពីថ្ងៃសុក្រ និង ១៩ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលរថយន្តក្រុងមួយគ្រឿង ជួបឧបទ្ទវហេតុធ្លាក់ចូលក្នុងជ្រលងភ្នំ នៅក្នុងខេត្ត Khorasan Razavi ភាគឦសាននៃប្រទេសអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars រាយការណ៍ដោយដកស្រង់សម្តីលោក Amanollah Khedmatgozar អភិបាលខេត្ត ដែលឱ្យដឹងថា ឡានក្រុងនេះ ដឹកអ្នកឡើងភ្នំចំនួន ២០នាក់ មុនជួបឧបទ្ទវហេតុធ្លាក់ចេញពីផ្លូវ។
– លោក Khedmatgozar បានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទរពេទ្យក្បែរនោះ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា តៃកុងបាត់បង់ការគ្រប់គ្រងរថយន្ត ទើបនាំឱ្យរថយន្តជួបឧប្បត្តិហេតុនេះ។
– ខេត្ត Khorasan Razavi គឺជាតំបន់ភ្នំមួយក្នុងប្រទេសអ៊ីរ៉ង់ ដែលមានកំពូលភ្នំជាច្រើនពេញនិយមសម្រាប់អ្នកឡើងភ្នំ៕
