កំពង់ស្ពឺ ៖ – កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣និង២៥នាទី នៅភូមិទួលសុទិន ឃុំអង្គពពេល កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ចំនួន៣នាក់ រួមមាន៖
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១-ឈ្មោះ ជឿន គឹមសួរ ភេទ ប្រុស អាយុ ២៨ឆ្នាំ (មុខសញ្ញាមានដីកាចាប់ខ្លួន)។
២-ឈ្មោះ ផុន សុភាព ភេទ ប្រុស អាយុ ២១ឆ្នាំ ទាំង២នាក់នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី។
៣-ឈ្មោះ ម៉ាច សុវណ្ណារ៉ា ភេទ ប្រុស អាយុ ២៣ឆ្នាំ នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី។
ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៩កញ្ចប់ (៨តូច និង ១មធ្យម), ជញ្ជីងថ្លឹងគ្រឿងញៀន ១, ទូរស័ព្ទ ២គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នករណីនេះកម្លាំងការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

