ខេត្តកណ្ដាល÷- កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាបានឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ និងបណ្តឹងរបស់ប្រពន្ធចោទថា គម្រាមកំហែង កាប់សម្លាប់ប្រពន្ធកូន ខណៈស្រវ៉ឹងម្តងៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មន្ត្រីនគរបាលបានឱ្យដឹងថា ករណីគំរាមកំហែងថា នឹងសម្លាប់ នេះកើតឡើងលើកទី១កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចភូមិ ចុងកោះកើត ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលម្តង។
– លើកទី២ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៨ និង ១០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងបានស្រែកឡូឡាស្រែកគំរាមកំហែងរកអាកសម្លាប់ជនរងគ្រោះម្ដងទៀតដោយទ្រាំទង្វើជនសង្ស័យមិនបានប្រពន្ធក៏សម្រេចចិត្តដាក់បណ្តឹង។
– ជនរងគ្រោះឈ្មោះ សំ សារឿន ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិ ចុងកោះកេីត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ត្រូវជាប្រពន្ធ របស់ជនសង្ស័យ។
– រីឯជនសង្ស័យ ឈ្មោះធូ ភារម្យ ហៅ ណាំ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ កម្មករ មានទីលំនៅភូមិចុងកោះកេីត ឃុំ កោះខ្សាច់ទន្លា ជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ បុរសជាប្ដីគ្មានសារធាតុញៀនវិជ្ជមាន(-)ទេ។
– វត្ថុតាងមានកាំបិតផ្គាក់ចំនួនចំនួន០១ដេីម មានប្រវែង៦៤.ស.ម.ផ្លែដែកមានប្រវែង ៣០ស.ម ដងឈើឬស្សីមានប្រវែង ៣៤ ស.ម។
– បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
