យុវជនម្នាក់រងរបួសធ្ងន់ ដោយសារ រន្ទះបាញ់ ពាក់កណ្តាលផ្លូវ ខណៈជិះម៉ូតូ កាត់ភ្លៀងរលឹម តាមផ្លូវស្ទឹងហាវ

ព្រះសីហនុះ-យុវជនម្នាក់ បានរងរបួសធ្ងន់ ខណៈជនរងគ្រោះជិះម៉ូតូតាមផ្លូវ ត្រូវរន្ទះបាញ់ដួលនៅលើផ្លូវជាតិក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ករណីនេះបានកើតឡើង នៅផ្លូវសម្តេចសង្ឃ ទេព វង្ស ចន្លោះគីឡូម៉ែត្រលេខ ០២-០៣ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង ៣រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

– ជនរងគ្រោះមានឈ្មោះ អាត អង្គ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

– បច្ចុប្បន្ន ជនរងគ្រោះកំពុងសង្គ្រោះនៅគ្លីនិចឯកជន នួន សុប្ផា២ ឃុំសំរុង រីឯវត្ថុតាង(ម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

 

 

You might like