អន្តរជាតិះ- ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក អាចនឹងទៅទស្សនាដល់តំបន់ហ្គាហ្សា ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់មជ្ឈិមបូព៌ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានលើកឡើងបែបនេះ នៅពេលសួរថាតើលោក មានគម្រោងទៅទស្សនាតំបន់ហ្គាហ្សា ឬទេ អំឡុងដំណើរទស្សនកិច្ចនេះ។
– ទោះជាយ៉ាងណា លោក ឆ្លើយថា លោក មិនទាន់សម្រេចចិត្តច្បាស់លាស់នោះទេ ដោយបន្ថែមថា លោក នឹងទៅប្រទេសអេហ្ស៊ីប ដែលជាកន្លែងសម្រាប់កិច្ចប្រជុំ។
– លោក ធ្លាប់បញ្ជាក់ថា លោក នឹងទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ១១ ឬ ១២ ខែតុលា ដើម្បីពិភាក្សាអំពីការដោះស្រាយស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា៕
