អន្តរជាតិះ- មន្ត្រីប៉ូលិសម្នាក់ បាននិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីអគារសិក្សាអ៊ីស្លាមមួយកន្លែងដួលរលំនៅលើកោះជ្វាប្រទេសឥណ្ឌូនេស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ដោយដកស្រង់សម្តីសាក្សីថា សិស្សជាង ១០០ នាក់ ដែលស្ថិតនៅក្នុងអគារសាលារៀនអ៊ីស្លាម Al Khoziny ក្នុងស្រុក Sidoarjo អំឡុងបាក់រលំនោះ។
– អ្នកនាំពាក្យប៉ូលីស លោក Jules Abraham Abast បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសជនរងគ្រោះយ៉ាងហោចណាស់ ៧៩ នាក់ ចេញពីកន្លែងកើតឧបទ្ទវហេតុ។
– លោក Jules បាននិយាយថា យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ស្លាប់។ លោក បន្តថា អាជ្ញាធរកំពុងធ្វើការដើម្បីរកឱ្យឃើញថា តើមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលជាប់ក្នុងអគារនោះ។
– យោងតាម នាយកសាលា លោក Abdus Salam Mujib បានបញ្ជាក់ថា អគារនេះដួលរលំបន្ទាប់ពីកម្មករ បន្តចាក់បេតុងឡើងមួយជាន់ទៀតគឺជាន់ទី ៣ ខណៈគម្រោងគឺសាងសង់ ៤ ជាន់។
– គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរងគ្រោះពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយ ខណៈអាជ្ញាធរ កំពុងខ្នះខ្នែងជួយសង្គ្រោះ៕
