លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៤ កញ្ញា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៧នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១៨ករណី ឃាត់ ៦២នាក់(ស្រី ២នាក់)។

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣២,៤៣ក្រាម។

លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៧អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២,៦៩ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩៧ក្រាម។

៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

៥ / ព្រះសីហនុ៖ ប្រើប្រាស់ ១៦ករណី ឃាត់ ៥៤នាក់ ស្រី ២នាក់។

៦ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៣៨ក្រាម។

៧ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ១២,៣៩ក្រាម៕

 

 

You might like