ឃាត់ខ្លួនបុរសម្នាក់យកពូថៅកាប់ជនរងគ្រោះប្លន់យកទូរស័ព្ទ២គ្រឿង

ខេត្តកណ្តាល៖- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យកទូរស័ព្ទ)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាករណីនេះបាន កើតហេតុថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ៣០ នាទីរសៀល នៅចំណុចចំការស្វាយជនរងគ្រោះ នៅទួលតាទ្រស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

– ជនរងគ្រោះឈ្មោះ យ៉េង យូហុង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ កសិករ មានទីលំនៅភូមិ ក្បាលកោះតូច ឃុំ តាលន់ ស្រុកស្អាង។

– ជនសង្ស័យ ឈ្មោះ នឿន លីណា ភេទ ប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ក្បាលកោះតូច ឃុំ តាលន់ ស្រុកស្អាងមានសារធាតុញៀនវិជ្ជមាន(+),ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ២លើក (លេីកទី ១ ករណីអំពើលួចនិងលេីកទី២ ករណីធ្វើឲ្យខូចខាតដោយចេតនា)។

*វត្ថុតាងចាប់យក÷ពូថៅចំនួន ០១ ដេីមផ្លែដែកដងឈើមានប្រវែង ២៩ ស.ម។ សម្ភារៈបាត់បង់÷ទូរស័ព្ទដៃម៉ាក oppo ចំនួន ០២ គ្រឿង។

– បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

You might like