អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា អាជ្ញាធរក្រុងគៀវ កំពុងផ្តោតការយកចិត្តទុកដាក់លើការបញ្ចប់ជម្លោះ ប៉ុន្តែប្រសិនបើវានៅតែបន្តនោះ ពួកយើងត្រូវការប្រាក់ចំនួន ១២០ ពាន់លានដុល្លារ ដើម្បីបន្តទប់ទល់នៅឆ្នាំក្រោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក បានលើកឡើងថា ការចំណាយក្នុងជម្លោះមួយឆ្នាំៗមានចំនួន ១២០ ពាន់លានដុល្លារ។ អ៊ុយក្រែន ត្រូវការ ៦០ ពាន់លានដុល្លារបន្ថែមលើថវិកា ៦០ ពាន់លានដុល្លាររបស់ខ្លួនសម្រាប់ឆ្នាំក្រោយ។
– លោក បានបន្ថែមថា ផែនការ ‘A’ គឺធ្វើយ៉ាងណាបញ្ចប់សង្រ្គាមក្នុងឆ្នាំនេះ ហើយផែនការ ‘B’ យើងត្រូវការលុយចំនួន ១២០ ពាន់លានដុល្លារ បម្រុងទុកបន្តជម្លោះដែលអូសបន្លាយដល់ឆ្នាំក្រោយ។
– ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Yulia Sviridenko បាននិយាយថា សេចក្តីព្រាងថវិកាសម្រាប់ឆ្នាំក្រោយ កំពុងត្រូវបានរៀបចំតាមការសន្មត់ថា អរិភាពអាចនឹងបន្ត៕
