ជនជាប់ចោទម្នាក់ប្រព្រឹត្តិករណីហិ-ង្សាមានស្ថានទម្ងន់ទោសពីឆ្នាំ២០២៣ទើបចាប់ខ្លួនបាននៅឆ្នាំ២០២៥តាមដីកាតុលាការ

បាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួន ជនសង្សយ័ម្នាក់ កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២ ០ ២៥វេលាម៉ោង ១៨ និង១០នាទី តាមអំណាចដិការតុលាការ ដោយជាប់ពាក់ពន្ធ័ករណី ហឹង្សា មានស្ថានទម្ងន់ទោស ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែសី ហា ឆ្នាំ២ ០២៣ ហើយរត់គេចខ្លួន ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនីយ៍ ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានឲ្យដឹងថា ដោយ សហការជាមួយកម្លាំងវរសេនាតូចនគរបាល កាពារព្រំដែនគោកលេខ៨១៩ បាន អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅ ក្រមជំនុំជម្រះនៃសាលាដំ បូងខេត្តបាត់ដំបង ដោយចាប់ខ្លួនជនជាប់ចោទឈ្មោះ សាយ រ៉ូ ភេទប្រុ ស អា យុ ២៤ឆ្នាំ រស់នៅចំ ណុច ចាន់គីរី ភូមិស្វាយ ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ជាប់ចោទពីបទ ពីបទ “ហិ-ង្សា ដោយចេតនា មានស្ថានទម្ងន់ទោស(ដោយប្រើអា-វុធ)” ប្រព្រឹត្តនៅចំណុចខាងលើ។

– ជនជាប់ចោទត្រូវបានបញ្ជូន មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (ផ្នែកអនុវត្តដីកា និងគ្រប់គ្រង) នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ ការបន្តតាម នីតិវិធី៕

 

 

You might like