អន្តរជាតិះ- ប្រទេសម៉ាឡាវីនឹងបោះឆ្នោះ ដែលអ្នកជាប់ជាប្រធានាធិបតីបន្ទាប់អាចជាលោក Lazarus Chakwera ដើម្បីបន្តតំណែងពីលោក Peter Mutharika ស្របពេលដែលប្រទេសនេះកំពុងរងគ្រោះដោយសារអតិផរណាដ៏ខ្ពស់ និងកង្វះប្រេងឥន្ធនៈ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បេក្ខជន ១៥នាក់ផ្សេងទៀត រួមទាំងអតីតប្រធានាធិបតីលោក Joyce Banda ក៏កំពុងប្រកួតប្រជែងតំណែងប្រធានាធិបតីផងដែរ ប៉ុន្តែអ្នកវិភាគរំពឹងថានឹងមានការប្រកួតប្រណាំងប្រកៀកប្រកើយរវាងលោក Chakwera អាយុ ៧០ឆ្នាំ និងលោក Mutharika អាយុ ៨៥ឆ្នាំ។ ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រលើសពី ៥០% ទេ នោះនឹងមានការបោះឆ្នោតជុំទី២។
– ប្រទេសម៉ាឡាវីបាននិងកំពុងប្រឈមមុខនឹងការជាប់គាំងសេដ្ឋកិច្ចចាប់តាំងពីលោក Chakwera បានជាប់ឆ្នោតកាលពីឆ្នាំ២០២០ ហើយនៅពេលនោះប្រទេសបានទទួលរងគ្រោះដោយព្យុះស៊ីក្លូនដ៏ខ្លាំងក្លា និងគ្រោះរាំងស្ងួត បានបំផ្លិចបំផ្លាញដំណាំ និងកាន់តែអាក្រក់ទៅៗ ដោយអតិផរណាមានលើសពី ២០% អស់រយៈពេលជាង ៣ឆ្នាំ។
