ត្រាំ ស្នើឱ្យអឺរ៉ុបពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីធ្ងន់ជាងមុន

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន នៅទីក្រុង Bedminster រដ្ឋ New Jersey ថា ទណ្ឌកម្មរបស់អឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី គឺខ្សោយពេក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បាននិយាយថា ទណ្ឌកម្មដែលអឺរ៉ុប កំពុងដាក់លើប្រទេសរុស្ស៊ី គឺមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំ ក៏នឹងរៀបចំដើម្បីដាក់សម្ពាធលើលោក ពូទីន ដូចគ្នា។ ដូច្នេះហើយអឺរ៉ុប គួរតែពង្រឹង និងបន្ថែមទម្ងន់ទណ្ឌកម្ម។

– ទោះជាយ៉ាងណា លោក បានបន្ថែមថា ដរាបណាអឺរ៉ុប បន្តទិញប្រេងរុស្ស៊ី ទណ្ឌកម្មណាមួយ រួមទាំងសម្ពាធរបស់អាមេរិក ក៏គ្មានបានប្រយោជន៍នោះដែរ។

– លោក បានបញ្ជាក់ថា លោក ត្រៀមដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើទីក្រុងមូស្គូ ប្រសិនបើសមាជិកណាតូទាំងអស់ធ្វើសកម្មភាពរួមគ្នា និងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។ លោក ក៏បានអំពាវនាវឱ្យប្រទេសណាតូដាក់ពន្ធនាំចូលពី ៥០-១០០ ភាគរយ លើប្រទេសចិនដោយលើកហេតុផលថានេះនឹងជួយដោះស្រាយវិបត្តិអ៊ុយក្រែន៕

 

You might like