ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកញ្ញា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៨នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១៧នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់(ស្រី ០នាក់)។
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែកញ្ញា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៩០,៨៦ក្រាម។
លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៥អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៨៩ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២៨,១២ក្រាម។
៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៨ក្រាម។
៤ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ៥៤,៩៩ក្រាម។
៥ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ០,២៤ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៧ក្រាម។
២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៤,៦៧ក្រាម៕
