អន្តរជាតិះ- ជនជាតិអ៊ីស្រាអែល ៦ នាក់ស្លាប់ និង ៨ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីន នៅទីក្រុងយេរ៉ូសាឡឹម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប៉ូលិសអ៊ីស្រាអែល បាននិយាយថា ភេរវករ ២ នាក់ ជិះរថយន្តមួយគ្រឿង ដោយបានបើកការបាញ់ប្រហារនៅចំណតរថយន្តក្រុងមួយផ្លូវ Ramot Junction ជាយក្រុងភាគខាងជើង។
– ទន្ទឹមនោះ ភ្លាមៗ ក៏មានការបាញ់តបតវិញពីទាហានដែលមិនស្គាល់អត្តសញ្ញាណម្នាក់ និងជនស៊ីវិលម្នាក់ លើខ្មាន់កាំភ្លើង។
– ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណអ្នកស្លាប់ជាបុរស ៥ នាក់អាយុចន្លោះពី ២៥ ទៅ ៧៩ ឆ្នាំ និងស្ត្រីអាយុ ៦០ ឆ្នាំម្នាក់។ មន្ទីរពេទ្យក្នុងស្រុកបាននិយាយថា អ្នករបួស ២ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
– គួរបញ្ជាក់ថា មិនមានការអះអាងចេញមុខធានាខុសត្រូវភ្លាមៗពីសំណាក់ក្រុមប្រដាប់អាវុធណាមួយនោះទេ ក្នុងហេតុការណ៍នេះ៕

