បាត់ដំបង៖-សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្សយ័ម្នាក់ ពាក់ពន្ធ័បទល្មើស ប្រើកាំបិតកាប់គ្នាក្នុងវង់ផឹកស៊ី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១០និង៤០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្ស័យ ឈ្មោះ នេន ពៅ ហៅតូយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើកាំបិទកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួក ថៃអុី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរបួសធ្ងន់មួកន្លែងដើមដៃខាងស្តាំ រួចគេចខ្លួនពីកន្លែងកើតហេតុ ។
– សាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួននិងជនរងគ្រោះផឹកស៊ីជាមួយគ្នា បានទាស់សំដីគ្នា ហើយជនរងគ្រោះក៏បាន វាយទៅលើជនសង្ស័យមួយដៃ ធ្វើឲ្យជនសង្ស័យខឹង ក៏យកកាំបិទកាប់ ទៅលើជនរងគ្រោះនៅចំណុចកើតហេតុ ខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
