U23 កម្ពុជា ស្មើ អូម៉ង់ ក្នុងជំនួបបើកឆាកពូល G វគ្គជម្រុះ AFC U23 Asian Cup ក្រោមដំណក់ទឹកភ្លៀង

កីឡាះ- ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ២៣ឆ្នាំ បានប្រកួតស្មើជាមួយ ក្រុ​ម U23 ​ អូម៉ង់ ដោយលទ្ធផល ០-០ ក្នុងជំនួបបើកឆាកពូល G នៃវគ្គជម្រុះ AFC U23 Asian Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមដំណក់ទឹកភ្លៀង កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់ការប្រកួតទាំងពីរហាកដូចមិនសូវបានបង្ហាញទម្រង់លេងល្អដូចគ្នា ដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែទាំង U23 កម្ពុជា និងអូម៉ង់ សុទ្ធតែមានឱកាសស៊ុតសំដៅទីរៀងៗខ្លួនតែមិនអាចរកគ្រាប់បាល់បានទេនោះ។ ចប់ការប្រកួត U23 កម្ពុជា និងអូម៉ង់ ចែកគ្នា១ពិន្ទុម្នាក់។

– ដោយឡែកចំណែកប្រកួតទី ២ ត្រូវជួបជាមួយក្រុម ប៉ាគីស្ថាន នៅថ្ងៃទី ៦ ខែ កញ្ញា និងការប្រកួតទី ៣ ត្រូវជួបក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី ៩ ខែ កញ្ញា​។ ក្នុងពូលនេះ អ៊ីរ៉ាក់ ឈរលេខ១បណ្តោះអាសន្ន ក្រោយឈ្នះប៉ាគីស្ថាន ៨-១។ ចំណែកកីឡាករ​ខ្សែ​បម្រើ​ បុង​ សាំ​យូ​អ៊ែល ប្រធាន​ក្រុម​ U23 កម្ពុជា​ ​ ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត​៕

 

 

You might like