ប្រេស៊ីលប្រកាសបញ្ជីឈ្មោះកីឡាករ​២៣រូប ត្រៀមវគ្គជម្រុះ World Cup ខណៈ Neymar, Vini Jr និង Rodrygo គ្មានឈ្មោះ

កីឡាះ- លោក Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានប្រកាសកីឡាករទាំង ២៣ នាក់ដែលត្រូវបានកោះហៅសម្រាប់ការប្រកួតជាមួយក្រុម ឈីលីនិង បូលីវី សម្រាប់ការប្រកួតជម្រុះ World Cup ​2026 ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហើយបញ្ជីដែលបានចេញផ្សាយកាលពីថ្ងៃចន្ទមានការបន្ថែមកីឡាករថ្មីជាច្រើនដូចជា Hugo Souza, Douglas Santos និង Kaio Jorge ខណៈ Neymar (របួស), Vini Jr (ព្យួរសម្រាប់ការប្រកួតដំបូង) និង Rodrygo អវត្តមាន ដែលធ្វើឱ្យមានកន្លែងសម្រាប់បន្ថែមថ្មី។

– ប្រេស៊ីលនឹងប្រកួតជាមួយឈីលីនៅ Maracana នៅថ្ងៃទី ៥ខែកញ្ញា មុនពេលជួបបូលីវី នៅ El Alto ​នៅថ្ងៃទី ១០ ខែកញ្ញា។ ប្រេស៊ីលបច្ចុប្បន្នកំពុងឈរនៅលេខ៣ ក្នុង​តំបន់ CONMEBOL នៃវគ្គជម្រុះ World Cup បន្ទាប់ពីការប្រកួត ១៦ ។

– អ្នកចាំទី៖ Alisson (Liverpool), Bento (Al-Nassr), Hugo Souza (Corinthians).

– ​ខ្សែការពារ៖ Alexsandro (Lille), Alex Sandro (Flamengo), Caio Henrique (Monaco), Douglas Santos (Zenit), Fabrizio Bruno (Cruzeiro), Gabriel (Arsenal), Marquinhos (PSG), Vanderson (Monaco), Wesley (Roma).

– ខ្សែបម្រើ៖ Andrey Santos (Chelsea), Bruno Guimaraes (Newcastle), Casemiro (Manchester United), Joelinton (Newcastle), Lucas Paqueta (West Ham).

– ​ខ្សែប្រយុទ្ធ៖ Estevao (Chelsea), Gabriel Martinelli (Arsenal), Joao Pedro (Chelsea), Kaio Jorge (Cruzeiro), Luiz Henrique (Zenit), Matheus Cunha (Manchester United), Raphina (Barcelona), Richarlison (Tottenham)៕

 

You might like