កីឡាះ- នាង Georgina Rodriguez មានមោទនភាពបានបង្ហាញពីការភ្ជាប់ពាក្យរបស់នាងជាមួយកំពូលតារាព័រទុយហ្គាល់ Cristiano Ronaldo ជាមួយនឹងចិញ្ចៀនពេជ្រដ៏ធំកាលពីថ្ងៃអង្គារដោយសរសេរការបញ្ចប់ដ៏រីករាយចំពោះទំនាក់ទំនងរយៈពេល៩ឆ្នាំរបស់ពួកគេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នាង Georgina បានចែករំលែករូបថតមួយសន្លឹកពាក់ចិញ្ចៀនពេជ្រដ៏ធំ ដែលទទួលបានពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះជាមួយថា «ពិតណាស់ខ្ញុំយល់ព្រម! នៅក្នុងពេលនេះ និងនៅពេញមួយជីវិតរបស់ខ្ញុំ»។
– ការបង្ហោះរូបនេះរបស់នាង បាន ផ្ទុះការចែកចាយយ៉ាងខ្លាំង ដោយមានមនុស្សចាប់អារម្មណ៍ចុចតាមដានប្រមាណ ១,៥លានដង ក្នុងរយៈពេល ៤០នាទី តែប៉ុណ្ណោះ។ អ្នកគាំទ្របានចូលរួមបញ្ចេញមតិដោយសារអបអរសាទរ និងជូនពរគូស្នេហ៍មួយគូនេះ។
– ចិញ្ចៀននេះត្រូវបានប៉ាន់ប្រមាណដោយអ្នកជំនាញគ្រឿងអលង្ការមានតម្លៃជាងមួយលានដុល្លារ ហើយទំនងជាលើសពី ១០-១៥ ការ៉ាត់ ។នេះបើយោងតាមកាសែត Marca ។
– សូមជម្រាបថា Ronaldo និង នាង Georgina បានជួបគ្នាដំបូងនៅហាង Gucci ក្នុងទីក្រុង Madrid ដែលនាង Georgina បានធ្វើការជាអ្នកលក់នៅហាងនោះ។ បន្ទាប់មកទៀត Ronaldo បន្តទៅហាងសម្លៀកបំពាក់នោះ និងបានណាត់ជួបបុគ្គលិកជនជាតិអាសហ្សង់ទីន វ័យ៣១ឆ្នាំរូបនេះ ដើម្បីផ្តើមជជែកគ្នាលើកដំបូង។
– ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ចាប់ផ្តើមបង្ហាញជាសាធារណៈ នៅចុងឆ្នាំ ២០១៦ ពេលដើរលេងនៅសួនកម្សាន្ត Disneyland ទីក្រុងប៉ារីស។ តាំងពីពេលនោះមក នាង Georgina តែងតែត្រូវបានគេឃើញរស់នៅជិត កីឡាករវ័យ ៤០ឆ្នាំ ជាប់ជានិច្ច ហើយតែងតែទៅគាំទ្ររាល់ការប្រកួត ក៏ដូចជាការរស់នៅជីវិតប្រចាំថ្ងៃជាមួយគ្នា។
– នាង Georgina មានកូនពីរនាក់ជាមួយ Ronaldo៖ Alana Martina កើតក្នុងឆ្នាំ ២០១៧ និងកូនភ្លោះរួមទាំង Bella Esmeralda កើតនៅឆ្នាំ ២០២២។ ជាអកុសល ប្អូនប្រុសភ្លោះរបស់ Bella បានទទួលមរណភាពភ្លាមៗបន្ទាប់ពីកំណើត៕
