អន្តរជាតិះ- – យោធានីហ្សេរីយ៉ាបាននិយាយថា ខ្លួនបានសម្លាប់សមាជិកក្រុមអន្ធពាលប្រដាប់អាវុធជាច្រើននាក់ នៅក្នុងប្រតិបត្តិការផ្លូវអាកាស និងជើងគោករួមគ្នា១ នៅតំបន់ព្រៃភាគពាយព្យ ដែលជាតំបន់ញាំញីដោយការចាប់ពង្រត់ និងការវាយប្រហារតាមភូមិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កងកម្លាំងប្រដាប់អាវុធបាននិយាយថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកក្រុមអន្ធពាលជាង ៤០០នាក់ ដែលត្រូវបានគេស្គាល់ថាជាក្រុមចោរ ត្រូវបានគេមើលឃើញថា កំពុងរៀបចំដើម្បីវាយប្រហារភូមិ១ នៅតំបន់ Bukuum រដ្ឋាភិបាល នៃរដ្ឋ Zamfara។
– អ្នកនាំពាក្យកងទ័ពអាកាសលោក Ehimen Ejodame បាននិយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់ “សមាជិកសំខាន់ៗមួយចំនួន និងក្រុមថ្មើរជើងជាច្រើននាក់”។
– លោកបានបន្ថែមថា កងទ័ពជើងគោកបានស្ទាក់ចាប់ និងសម្លាប់អ្នកនៅសេសសល់ ដែលព្យាយាមរត់គេចពីតំបន់ព្រៃ Makakkari។
– ក្រុមអន្ធពាលប្រដាប់អាវុធតែងតែឃុំឃាំងប្រជាជនជាច្រើនខែ និងទាមទារប្រាក់លោះសម្រាប់ការដោះលែង។
– រដ្ឋាភិបាលបានបើកការវាយលុកយោធាម្តងហើយម្តងទៀតលើក្រុមនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអំពើហិង្សានៅតែបន្តកើតមាន។
