អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ចូលរួមកិច្ចព្រមព្រៀង Abraham ដែលអំពាវនាវឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានបង្ហោះលើបណ្ដាញសង្គមថា បណ្ដាប្រទេសមជ្ឈិមបូព៌ាទាំងអស់គួរតែចូលរួមកិច្ចព្រមព្រៀង Abraham នេះ ដើម្បីធានាសន្តិភាពនៅមជ្ឈិមបូព៌ា។
– លោក ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀង Abraham គឺជាសមិទ្ធិផលដ៏សំខាន់មួយក្នុងអាណត្តិដែលលោក ជាប្រធានាធិបតី។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ កាលពីឆ្នាំ ២០២០ អ៊ីស្រាអែល បានធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយបារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក។ នៅឆ្នាំ ២០២១ ស៊ូដង់ បានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋជ្វីហ្វ។
– ទោះជាយ៉ាងណា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានបញ្ជាក់ កាលពីខែឧសភាថា ប្រទេសលីបង់ លីប៊ី អារ៉ាប៊ីសាអូឌីត និងស៊ីរី អាចចូលរួមក្នុងកិច្ចព្រមព្រៀង Abraham ក្នុងពេលឆាប់ៗនេះ៕
