អន្តរជាតិះ- – ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនពេញមួយយប់បានបង្កឱ្យមានអគ្គិភ័យជា ច្រើនកន្លែង រួមទាំងនៅស្ថានីយ៍ថាមពលអគ្គិសនីនៅតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
– អភិបាលស្តីទីតំបន់ Rostov លោក Yuri Slyusar បាននិយាយនៅលើតេឡេក្រាមថា មិនមានអ្នករងរបួស នោះទេ ហើយអគ្គិភ័យនៅស្ថានីយ៍រងដែលមានផ្ទៃដីប្រហែល ៥០០ម៉ែត្រការ៉េ ត្រូវបានពន្លត់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើតេឡេក្រាមថា អង្គភាពការពាររបស់រុស្ស៊ីបានបំផ្លាញដ្រូនអ៊ុយ ក្រែនសរុបចំនួន ២៤គ្រឿង ក្នុង០១យប់ និង០៧ គ្រឿងផ្សេងទៀត នៅលើតំបន់ Rostov ដែលជាគោលដៅ វាយប្រហាររបស់អ៊ុយក្រែនជាញឹកញាប់។
– អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់ខ្លួនក្នុងប្រទេសរុស្សីសំដៅទៅលើការបំផ្លាញហេដ្ឋារចនាសម័្ពន្ធ ដែលមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សង្គ្រាមទីក្រុងម៉ូស្គូ និងជាការឆ្លើយតបចំពោះការ វាយប្រហារជាបន្តបន្ទាប់ទៅលើអ៊ុយក្រែន។
– ក្រសួងរាយការណ៍តែចំនួនដ្រូនដែលបានបាញ់ទម្លាក់ប៉ុណ្ណោះ ប៉ុន្តែមិនរាយការណ៍អំពីចំនួនដែលអ៊ុយក្រែនបានបាញ់បង្ហោះទេ។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយក៏មិនមានការអត្ថាធិប្បាយ ភ្លាមៗពីទីក្រុងគៀវដែរ។
