អន្តរជាតិះ- តុលាការកំពូលនៃប្រទេសប្រេស៊ីល បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro នៅក្នុងលំនៅដ្ឋានរបស់លោក។
– លោក Bolsonaro រងការចោទប្រកាន់ថាបានរៀបចំធ្វើរដ្ឋប្រហារមួយ ខណៈដែលលោក បដិសេធការលើកឡើងនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ចៅក្រមដែលទទួលបន្ទុកស៊ើបអង្កេត សំណុំរឿងលោក Bolsonaro គឺលោក Alexandre de Moraes បាននិយាយថា ការសម្រេចចិត្តនេះគឺដោយសារតែ លោក Bolsonaro មិនគោរពតាមការសម្រេចរបស់តុលាការ កាលពីខែមុន។
– ទោះជាយ៉ាងណា ជាការឆ្លើយតប ក្រុមចៅក្រមរបស់លោក Bolsonaro បានបដិសេធថាមិនបានបំពានលើការសម្រេចណាមួយឡើយ ហើយថានឹងប្តឹងឧទ្ធរណ៍វិញ ចំពោះការចោទប្រកាន់នេះ។
– នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីការថ្កោលទោសលើសេចក្តីសម្រេចរបស់តុលាការក្នុងការឃុំខ្លួននេះ ហើយព្រមានសម្រាប់ការដាក់ទណ្ឌកម្មទាំងអស់លើប្រេស៊ីល ផងដែរ។
– គួរបញ្ជាក់ថា កន្លងមក លោក ត្រាំ បានចាត់ទុកការកាត់ក្តីលើលោក Bolsonaro ជាហេតុផលនៃការដំឡើងពន្ធ ៥០ ភាគរយ លើទំនិញប្រេស៊ីលមួយចំនួន៕
