អន្តរជាតិះ- អគ្គីភ័យឆាបឆេះឃ្លាំងស្តុកប្រេងដ៏ធំមួយនៅទីក្រុង Sochi របស់ប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អភិបាលតំបន់ Krasnodar លោក Veniamin Kondratyev បាននិយាយថា ក្រោយការវាយប្រហារ ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ១២៧ នាក់ ត្រូវបានដាក់ពង្រាយ។

– ការវាយប្រហារនេះដែរ ក៏ធ្វើឲ្យអាកាសយានដ្ឋាននៅក្បែរទីក្រុង Sochi បានផ្អាកជើងហោះហើររយៈពេលខ្លី ផងដែរ។
– ទោះជាយ៉ាងណា ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីរុស្ស៊ី បានទម្លាក់គ្រាប់បែកលើស្ពានសំខាន់មួយនៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយសម្លាប់បុរសម្នាក់ និងនៅតំបន់ Mykolaiv ក្បែរនោះ បណ្ដាលឲ្យមនុស្ស ៧ នាក់រងរបួស ខណៈផ្ទះជាច្រើនត្រូវបានបំផ្លាញ ដែលជាការសងសឹក។
– អ៊ុយក្រែន រាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧ នាក់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ Kherson និងភាគខាងកើតនៃតំបន់ Donetsk ៕

