ភ្នំពេញះ- អ្នកស្រី ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី១សីហានេះថា កម្ពុជា ឯកភាពសំណើរបស់ភាគីថៃ ដែលសុំឱ្យរៀបចំកិច្ចប្រជុំ GBC នៅក្នុងប្រទេសម៉ាឡេស៊ី។ ទន្ទឹមនឹងនេះកម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំGBC ក្នុងនាមជាសង្កេតការ ដោយសារប្រទេសទាំង៣នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា -ថៃ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកស្រី ម៉ាលី អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកនេះ។ តាមគម្រោង កិច្ចប្រជុំនឹងប្រព្រឹត្តទៅថ្ងៃទី៤ ខែសីហា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

