អន្តរជាតិះ- យ៉ាងហោចណាស់មនុស្ស ០៦ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិច គ្នារវាងស៊ូដង់ខាងត្បូង និងអ៊ូហ្គង់ដាដែលជាសម្ព័ន្ធមិត្តដ៏យូរលង់ នៅជិតព្រំដែនរួមគ្នា និងជាទីតាំងដែលការ ទាមទារ ប្រកួតប្រជែងលើព្រំដែនដែលបានកំណត់មិនច្បាស់លាស់ និងតែងតែផ្ទុះឡើងជាជម្លោះតូចតាច។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មន្ត្រីស៊ូដង់ខាងត្បូងបាននិយាយថា កាលពីថ្ងៃចន្ទ កងទ័ពទាំង០២បានបាញ់គ្នា នៅក្នុងស្រុក Kajo Keji របស់ស៊ូដង់ខាងត្បូង ដោយបានសម្លាប់ទាហានស៊ូដង់ខាងត្បូង (SSPDF) ០៥នាក់។
អ្នកនាំពាក្យកងទ័ពអ៊ូហ្គង់ដា លោក Felix Kulayigye បាននិយាយថា ទាហាន SSPDF បានចូលទៅក្នុងតំបន់ West Nile របស់អ៊ូហ្គង់ដា ហើយបានបដិសេធមិនព្រមចាកចេញ ដែលនាំទៅដល់ការប្រយុទ្ធគ្នា ដែលក្នុង នោះយ៉ាងហោចណាស់ទាហាន Ugandan ម្នាក់បានស្លាប់។
