អន្តរជាតិះ- កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានប្រកាសផ្អាកប្រតិបត្តិការ យោធារយៈពេល ១០ម៉ោង ក្នុងមួយថ្ងៃនៅក្នុងផ្នែកខ្លះនៃតំបន់ហ្គាហ្សា និងច្រករបៀងជំនួយថ្មី ខណៈដែល ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួមបានទម្លាក់ជំនួយតាមយន្តហោះទៅក្នុងតំបន់ដែលរូបភាពនៃប្រជាជន ប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លានបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ៊ីស្រាអែលបាននិងកំពុងប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិកាន់តែខ្លាំងឡើង ប៉ុន្តែរដ្ឋាភិបាលបដិសេធ ជុំវិញវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា និងកិច្ចចរចាបទឈប់បាញ់ដោយប្រយោលនៅទីក្រុងដូហារវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានបំផ្លាញដោយគ្មានកិច្ចព្រមព្រៀង។
– ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្កុតឡេន ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែលនឹងត្រូវធ្វើការសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួនចំពោះបញ្ហានៅតំបន់ហ្គាហ្សា និងបានបន្តថា លោកមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ពីការបរាជ័យនៃបទឈប់បាញ់ និងការចរចារដោះលែងចំណាប់ ខ្មាំងជាមួយក្រុមហាម៉ាស់ទេ។

