អន្តរជាតិះ- – កាលពីថ្ងៃអាទិត្យ ក្រុមឧទ្ទាមដែលគាំទ្រ ដោយរដ្ឋអ៊ីស្លាមបានសម្លាប់មនុស្ស ៣៨នាក់ នៅក្នុងការវាយប្រហារលើព្រះវិហារមួយនៅភាគខាងកើត ប្រទេសកុងហ្គោ។
– ក្រុមមន្ត្រីបានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារនៅទីក្រុង Komanda ដែលស្ថិតនៅភាគឦសាននៃ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានគេជឿថា ធ្វើឡើងដោយពួកឧទ្ទាម ADF ប្រដាប់ដោយកាំភ្លើង និងកាំបិតធំ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Jean Kato មន្ត្រីរដ្ឋបាលក្រុងបាននិយាយថា អ្នកថ្វាយបង្គំកំពុងចូលរួមក្នុងពិធីបុណ្យពីពេលយប់ នៅពេលដែលពួកឧទ្ទាមបានសម្រុកចូលព្រះវិហារនៅព្រឹកព្រលឹមថ្ងៃអាទិត្យ។
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ៣៨នាក់បានស្លាប់ ១៥ នាក់បានរងរបួស និងជាច្រើននាក់ ទៀតកំពុងបាត់ខ្លួន។
