មនុស្ស ១០នាក់ រួមទាំងកុមារ ២នាក់ ត្រូវបានសម្លាប់ ក្នុងឧបទ្ទវហេតុក្រឡាប់ឡានក្រុង នៅប្រទេសវៀតណាម

អន្តរជាតិះ- មនុស្ស ១០នាក់ រួមទាំងកុមារ ២នាក់ ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសុក្រ ក្នុងឧបទ្ទវហេតុក្រឡាប់ឡានក្រុង នៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា ឡានក្រុងដែលកំពុងធ្វើដំណើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Da Nang បានបើកធ្លាក់ផ្លូវ បណ្ដាលឲ្យជ្រុលទៅបុកបង្គោលភ្លើងនៅតាមដងផ្លូវ ហើយក្រឡាប់។

– អ្នកស្លាប់ទាំងអស់ជាជនជាតិវៀតណាម។ ចំណែក​អ្នក​រួម​ដំណើរ ​១២​នាក់​ទៀត​ បាន​រង​របួស​ កំពុងបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អ្នកស្លាប់ គឺជាភ្ញៀវទេសចរក្នុងស្រុកដែលធ្វើដំណើរទៅកាន់ទីក្រុង Da Nang សម្រាប់ដំណើរកម្សាន្ត។

– ឧបទ្ទវហេតុនេះ កើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីទូកទេសចរណ៍មួយបានក្រឡាប់នៅក្នុងឈូងសមុទ្រ Ha Long ដោយសម្លាប់អ្នកដំណើរ និងនាវិកវៀតណាមចំនួន ៣៨ នាក់ មានតែមនុស្ស ១០ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​បន្ត​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​នៅ​បាត់​ខ្លួន៕

 

 

You might like