អន្តរជាតិះ- ប៉ូលីស បាននិយាយថា មនុស្សជាង ៩,០០០ នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅកណ្តាលទីក្រុងគៀវ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ដ៏ចម្រូងចម្រាសដែលមានប្រសិទ្ធិភាពដកហូតការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យព្រះរាជអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ (SAPO) ពីឋានៈឯករាជ្យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម សារព័ត៌មាន Obshchestvennoye.Novosti បានដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិស ដែលឲ្យដឹងថា បាតុករមានចំនួនជាង ៩,០០០ នាក់ កំពុងចូលរួមក្នុងការតវ៉ានេះ។

– ទន្ទឹមនោះ ក្រុមអ្នកតវ៉ា បានព្រមានថា ពួកគេនឹងរៀបចំការតវ៉ាជារៀងរាល់ថ្ងៃ រហូតដល់ការទាមទារសម្រេច។
– ការប្រមូលផ្តុំតវ៉ា កំពុងធ្វើឡើងនៅបណ្ដាទីក្រុងដូចជា Vinnitsa, Dnepr (ត្រូវបានគេស្គាល់ថា Dnepropetrovsk), Zhitomir, Krivoy Rog, Kropivnitsky (ត្រូវបានគេស្គាល់ថា Kirovograd), Lvov, Nikolayev, Odessa, Poltava, Rovno, Ternopol, Uzhgorod, Kharkov, Khmelnitsky និង Chernikov ។
– គួរបញ្ជាក់ថា កន្លងមក លោក Zelensky បានព្យាយាមគ្រប់គ្រងភ្នាក់ងារប្រឆាំងអំពើពុករលួយទាំង ២ នេះជាយូរមកហើយ ប៉ុន្តែមិនសម្រេច។ នៅថ្ងៃទី ២៣ ខែមិថុនា ការិយាល័យប្រឆាំងអំពើពុករលួយជាតិ បានចោទប្រកាន់ពីបទពុករលួយប្រឆាំងនឹងលោក Alexey Chernyshov ដែលជាឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន និងជារដ្ឋមន្ត្រីនៃឯកភាពជាតិ។
– លោក Chernyshov ត្រូវបានគេមើលឃើញថាជាសមាជិកដ៏មានឥទ្ធិពលនៃរង្វង់ខាងក្នុងរបស់ លោក Zelensky ។ សមាជិកសភាបក្សប្រឆាំង ចង្អុលបង្ហាញថា ភ្នាក់ងារប្រឆាំងអំពើពុករលួយ ក៏កំពុងជំរុញឱ្យមានការប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀតរបស់លោក Zelensky បន្ថែមផងដែរ៕

