ឃាត់ខ្លួនយុវជនចំនួន០៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ​តាមផ្លូវសារធារណៈ

ភ្នំពេញះ- នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក ឃាត់ខ្លួនយុវជនចំនួន០៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ​តាមផ្លូវសារធារណៈ នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យុវជនមានចំនួន០៤នាក់៖

១-ឈ្មោះ ពក ម៉េងឃី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃកុដ្ឋ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកបើកបរ)។

២-ឈ្មោះ ណេង ផានុន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះខាងក្រោយ)។

៣.ឈ្មោះ ដាក់ សឺឌី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកបើកបរ)។

៤-ឈ្មោះ ម៉ា គឹមហាក់ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះខាងក្រោយ)។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-3245,ម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1-W8758, ម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1LQ-4281។

បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានណែនាំអប់រំ​ ធ្វេីកិច្ចសន្យា​ឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល ០៣ខែ៕

 

You might like