អន្តរជាតិះ- ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារនៅក្នុងរដ្ឋធានីហ្វីលីពីន នៅថ្ងៃអង្គារនេះ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះ ហើយយ៉ាងហោចណាស់មនុស្ស ២ នាក់ សន្និដ្ឋានថាបាត់ខ្លួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល រួមទាំងតំបន់ជុំវិញត្រូវបានបិទទ្វារ បន្ទាប់ពីភ្លៀងមួយយប់បណ្ដាលឲ្យទឹកទន្លេ Marikina ក្បែរនោះហក់ឡើងយ៉ងគំហុក។
– មនុស្សជាង ២៣,០០០ នាក់ ដែលរស់នៅតាមដងទន្លេ ត្រូវបានព្រមានឲ្យជម្លៀសចេញ ទៅរកកន្លែងសុវត្ថិភាព។ ដោយឡែក មនុស្ស ២៥,០០០ នាក់ ផ្សេងទៀតត្រូវបានជម្លៀសចេញពីទីក្រុង Quezon និង Caloocan នៃតំបន់ទីប្រជុំជន។
– យោងតាម លោក Wilmer Tan ប្រធានការិយាល័យជួយសង្គ្រោះ បានឲ្យដឹងថា ទឹកទន្លេ Marikina ហក់ឡើងដល់កម្ពស់ ១៨ ម៉ែត្រ។
– ភ្លៀងមូសុងដែលកំពុងបន្ត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងបាត់ខ្លួន ៧ នាក់ទៀតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់តាំងពីព្យុះត្រូពិច Wipha បោកបក់លើប្រទេស កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ៕
