អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មិនគួរបញ្ជាឱ្យមានការវាយប្រហារណាមួយលើរដ្ឋធានីមូស្គូ នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃអង្គារថា លោក ត្រាំ មិនលើកទឹកចិត្តលោក ហ្សេលេនស្គី ឱ្យវាយប្រហារបន្ថែមទៀតចូលទឹកដីក្រុងមូស្គូ នោះទេ។
– នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Leavitt បានលើកឡើងថា ប្រធានាធិបតី ត្រាំ គ្រាន់តែចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ដើម្បីអំណោយផលដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការបញ្ចប់ជម្លោះនេះ។
– ទោះជាយ៉ាងណា កាលពីថ្ងៃទី ៤ លោក ត្រាំ បានសន្ទនាជាមួយលោក ហ្សេលេនស្គី អំពីលទ្ធភាពនៃការបញ្ជូនមីស៊ីល ATACMS បន្ថែមទៅកាន់អ៊ុយក្រែន ហើយថែមទាំងអំពាវនាវឱ្យមានការវាយប្រហារបន្ថែមទៀតនៅក្នុងទឹកដីរុស្ស៊ី។
– លោក ត្រាំ បានសួរលោក ហ្សេលេនស្គី អំពីលទ្ធភាពនៃការវាយប្រហារទីក្រុងមូស្គូ ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យទីក្រុងកៀវនូវអាវុធរយៈចម្ងាយឆ្ងាយ ហើយលោក គាំទ្រសម្រាប់ចំណាត់ការនេហ ផងដែរ៕
