ស្រីក្រមុំម្នាក់លង់ទឹកស្លាប់នៅទីកំសាន្តកោះស្នេហ៍មាត់ទន្លេមេគង្គក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

កំពង់ចាម÷ក្មេងស្រីម្នាក់បានលង់ទឹកទន្លេស្លាប់ក្នុងចំណោមពួកគេ ២នាក់នៅទីកំសាន្ត កោះស្នេហ៍ ស្ថិតនៅក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកសូ សេងហៀង មេឃុំឬស្សីស្រុកមានប្រសាសន៍ឱ្យដឹងតាមទូរសព្ទថា មានករណីលង់ទឹក (ស្លាប់) នៅចំណុចមាត់ច្រាំងទន្លេមេគង្គកោះស្នេហ៍ ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

– ជនរងគ្រោះឈ្មោះ ភាន គីមបូរ៉ា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានចុះលេងទឹកទន្លេ បណ្តាល ឱ្យលង់ទឹកស្លាប់។

– ក្នុងពេលកើតហេតុនោះគឺមានមនុស្សលង់ពីរនាក់ដោយមិត្តប្រុសម្នាក់ត្រូវបានសង្គ្រោះទាន់ ពេល ហើយមិត្តស្រីនេះបានលង់ក្នុងទឹកជម្រៅជាង២ ម៉ែត្រ ដោយមិនចេះហែលទឹក ។

– ក្រុមអ្នកចេះហែលទឹក នាំគ្នាជ្រមុជរកមើលកន្លែងលេងទឹកនោះក៏ប្រទះឃើញសព លើកមកដាក់នៅច្រាំងទន្លេ ។

– មេឃុំឫស្សីស្រុកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេមេគង្គបានឡើងស្រកៗ ជាហេតុធ្វើឲ្យអ្នកជួលពោងមិនបានមកដូចសពមួយដង។

– នាពេលកន្លងទៅឱ្យតែអ្នកមកលេងទឹក តែងតែជួលអាវពោងពាក់ដើម្បីសុវត្ថិភាពការពារកុំឲ្យលង់ដោយប្រការណាមួយ។ ថ្ងៃ កើតហេតុមិនមានអ្នកជួលពោងមកនោះទេ ហើយក្រុមយុវជនទាំង៤នាក់នោះបាននាំគ្នាងូតទឹកលេងកន្លែងរាក់ ហើយចេះតែនាំគ្នារំកិលខ្លួនមកចំកន្លែងជ្រៅ ស្របពេលមិនចេះហែលទៀតទើបបណ្ដាលឱ្យលង់២នាក់សំណាងជួយសង្គ្រោះបានម្នាក់។

– សូមបញ្ជាក់ថាករណីលង់ទឹកស្លាប់នេះជាករណីលើកទី៣ ហើយ៕

 

 

You might like