ភ្នំពេញះ- លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយកប្រតិបត្តិ បានចេញដំណើរទៅចូលរួមក្នុង «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» រយៈពេល១សប្តាហ៍នៅក្នុងខេត្តជាំងស៊ី ប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– វេទិកាអន្តរជាតិនេះនឹងប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និង ទំនើបភាវូបនីយកម្មសកលជាមួយនឹងអំណាចរបស់អ្នកសារព័ត៌មាន» ដែលត្រូវបានរៀបចំឡេីងដោយសមាគមអ្នកសារព័ត៌មានចិន (All-China Journalists Association) ដែលមានសមាជិករបស់ខ្លួនរហូតដល់ជាង១លាននាក់៕
