កណ្តាល៖- ឃាត់ខ្លួនយុវជនម្នាក់ ពីបទហឹង្សា វាយបុគ្គលិកធានាគារម្នាក់បែកច្រមុះ ព្រោះសុំលុយមិនបាននិងវាយកញ្ចក់រថយន្តប៉ូលីសទៀតផង។
– ករណីនេះកើតឡើង កាលពីវេលាម៉ោង ០៣:១៥នាទីទាបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៥ នៅមុខធនាគារ អេស៊ីលីដា ភីអិលស៊ី ភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្ស័យ ឈ្មោះ សៅ សុខណា ហៅចាន់ណា (ប្រុស, ២៧ឆ្នាំ) មានសារធាតុញៀនក្នុងទឹកនោម(+)។ វត្ថុតាងចាប់យកបានរួមមាន ដែកបំពង់ទីប ១កំណាត់ និងម៉ូតូសង់ការ៉េ ១គ្រឿង។
– ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ស្រូយ សាវិន ភេទ ប្រុស អាយុ ៣២ឆ្នាំ បុគ្គលិកធនាគារ រងរបួសបែកច្រមុះ។ ជនរងគ្រោះទី២ ឈ្មោះ ហោ ណារិន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមន្ត្រីនគរបាល រថយន្តបែកកញ្ចក់ ២ផ្ទាំង។
– បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

