ប៉ាគីស្ថាននិយាយថា ក្រុមប្រដាប់អាវុធចាប់ជំរិត និងសម្លាប់អ្នកដំណើរតាមរថយន្តក្រុងចំនួន ០៩នាក់

អន្តរជាតិះ- កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរបានយកសាកសពនៃអ្នកដំណើរចំនួន ០៩នាក់ចេញពីភ្នំ ដែលត្រូវបានចាប់ជំរិតដោយក្រុមប្រដាប់អាវុធ ដោយការវាយប្រហារតាមរថយន្តក្រុងនៅក្នុងខេត្ត Balochistan ភាគនិរតីដែលមានចលាចល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មិនមានក្រុមណាទទួលខុសត្រូវភ្លាមៗចំពោះហេតុការណ៍នោះទេ ប៉ុន្តែក្រុមបំបែកខ្លួន Baloch ដែលបង្កភាពចលាចលសម្រាប់ចំណែកកាន់តែច្រើននៃធនធាន ត្រូវបានរកឃើញចូលរួមនៅក្នុងការសម្លាប់ស្រដៀងគ្នា កាលពីអតីតកាល ដែលជនរងគ្រោះត្រូវបានគេកំណត់ថាជាក្រុមមកពីខេត្តភាគខាងកើតនៃរដ្ឋ Punjab ប្រទេសឥណ្ឌា។

– មន្ត្រីរដ្ឋាភិបាលលោក Naveed Alam បាននិយាយថា សាកសពដែលមានរបួសដោយគ្រាប់កាំភ្លើងត្រូវបានរកឃើញនៅលើភ្នំ ក្នុងរយៈពេលពេញ០១យប់ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត Shahid Rind បាននិយាយថា អ្នកដំណើរត្រូវបានបង្ខំចេញពីឡានក្រុងចំនួន ០២កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

 

 

You might like