កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ – នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣​និង០២នាទីរំលងអាធ្រាត នៅចំណុចបន្ទប់ជួលម្ដុំអូរសំអាត​ ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ មានករណី លួចមានស្ថានទម្ងន់ទោស(កាច់បំបែកសោ ក​ លួចម៉ូតូ) ចំនួន០៣លើក(សំរេច០២ និងមិនសំរេច០១លើក) បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

– ដោយជនសង្ស័យឈ្មោះ​ ណុះ​ យូសុះ​ ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ និងឈ្មោះ ហាក់​ វេហា​ ហៅ​ បុត្រ​ ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិខ្មែរ (កំពុងឃុំខ្លួននៅពន្ធនាគារ)​។

– លុះនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ថែមទៀត រួមមាន៖
-ទី១.ឈ្មោះ សេន មករា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
-ទី២.ឈ្មោះ វន រ៉ាដ៉េឡា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ឃាត់ខ្លួនត្រង់ចំណុច ភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

– បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

 

You might like