ខេត្តព្រះសីហនុ ធ្វើយុទ្ធនាការផ្សព្វផ្សាយ បំផុសចលនាមហាជនចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរព័ត៌មានជាសេនាធិការ បានរៀបចំពិធីជួបជុំនិងដង្ហែរក្បួន ធ្វើយុទ្ធនាការផ្សព្វផ្សាយ បំផុសចលនាមហាជនចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក​ “​ និយាយថា​ទេចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ “។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កម្មវិធីនេះធ្វើឡើងព្រឹកថ្ងៃ១០កក្កដា២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ។

– ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាការអនុត្តន៍តាមប្រកាស របស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយការបញ្ជាក់បន្ថែមថា បច្ចុប្បន្នការចែកចាយព័ត៌មាន​ មានភាពទូលំទូលាយ ប្រជាពលរដ្ឋទូទៅក៏កាន់តែងាយស្រួលក្នុងការទទួលនូវព័ត៌មានចម្រុះនានា ទាំងព័ត៌មានពិត និងព័ត៌មានមិនពិតក្លែងបន្លំ ក្នុងនោះ ព័ត៌មានក្លែងក្លាយមួយចំនួនពិតជាបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិពិតមែន ធ្វើអោយប្រជាពលរដ្ឋរារែកក្នុងការសម្រេចចិត្ត ឬសម្រេចចិត្តខុស តាមរយៈព័ត៌មានក្លែងក្លាយបំពុលសង្គម។

– ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងព័ត៌មាន បានសហការជាមួយរដ្ឋបាលគ្រប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាបន័រដ្ឋនិងឯកជន បានធ្វើសកម្មភាពផ្សព្វផ្សាយតាម រយៈយុទ្ធនាការនេះ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជាទាំងមូល៕

 

 

You might like