អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅកម្មករ០១ខ្នង នៅស្រុករតនមណ្ឌល

បាត់ដំបង៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧:៣០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្ដាលឱ្យឆេះបន្ទប់ស្នាក់នៅកម្មករចំនួន ០១ខ្នង (ខូចខាត៧០%) ទំហំ ១០ម៉ែត្រ x ២៤ម៉ែត្រ កម្ពស់០៣ម៉ែត្រ (មាន ១៦បន្ទប់) សង់អំពីដែក ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ស្ថិតនៅចំណុចក្រុមហ៊ុន បៃសិងសេង ខេមបូឌា អិនដាសស្រ្ទី ខូលអិលធីឌី នៅក្រុមទី០១ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្ភារខូចខាតរួមមាន៖ ឆេះបន្ទប់ស្នាក់នៅកម្មករចំនួន ០១ខ្នង, ឆេះម៉ូតូចំនួន០១គ្រឿង, ឆេះឯកសារ, ឆេះខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គិតជាទឹកប្រាក់ប្រហែល ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ ។

 

You might like