រដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ីម្នាក់ ដកកាំភ្លើងបាញ់ខ្លួនឯង ក្រោយត្រូវលោកពូទីន បញ្ចប់តំណែង

អន្តរជាតិះ- គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ពីការស្លាប់របស់អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី លោក Roman Starovoit ដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មុនកើតហេតុ លោក Starovoit​ ត្រូវ​បាន​គេដឹងថា ត្រូវលោក​ប្រធានាធិបតី ​វ្ល៉ាឌីមៀរ ពូទីន បណ្តេញ​ចេញ​ពី​តំណែង ​កាល​ពី​ថ្ងៃ​ចន្ទ។

– គ្មានការបញ្ជាក់ពីហេតុផល សម្រាប់ការបណ្តេញលោក Starovoit នេះទេ ហើយអនុរដ្ឋមន្ត្រីដឹកជញ្ជូន លោក Andrei Nikitin ត្រូវបានប្រកាសនឹងមកជំនួសតំណែងនេះ ។

– ទន្ទឹមនោះ គណៈកម្មាធិការស៊ើបអង្កេត បានឲ្យដឹងថា ខ្លួនកំពុងធ្វើការ ដើម្បីចាត់ថ្នាក់ក្នុងឧប្បត្តិហេតុនេះ។

– លោក Starovoit ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៅខែឧសភា ឆ្នាំ ២០២៤ ខណៈមុនចូលកាន់តំណែងនេះ លោក បម្រើការជាអភិបាលនៃតំបន់ Kursk អស់រយៈពេលជិត ៦ ឆ្នាំរហូតដល់ខែឧសភា ឆ្នាំ ២០២៤ ៕

 

You might like