អន្តរជាតិះ- ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ ដដែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានលើកឡើងថា ការផ្ដល់អាវុធនឹងបន្ត ទោះបីក្នុងកាលៈទេសៈដែលអាមេរិក មានតម្រូវការខ្លួនឯងក៏ដោយ ខណៈកន្លងមកយើង ផ្តល់ពួកគេច្រើនណាស់។ យើងនឹងបន្តធ្វើការជាមួយពួកគេ ដើម្បីព្យាយាមជួយពួកគេ។
– លោក បានបន្ថែមថា យើងនឹងផ្ដល់ឲ្យពួកគេនូវរូបភាពមួយដែលបង្ហាញថាពួកគេគ្រប់គ្រាន់ ក្នុងការធ្វើសង្គ្រាម មិនមានការខ្វះខាត។
– ការលើកឡើងរបស់លោក ត្រាំ ខាងលើកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសនាពេលថ្មីៗនេះ ពីការផ្អាកការផ្គត់ផ្គង់អាវុធមួយចំនួនដល់ទីក្រុងគៀវ រួមមានមីស៊ីលការពារដែនអាកាស Patriot, គ្រាប់បែកយុទ្ធសាស្ត្រ GMLRS, កាំជ្រួចយុទ្ធសាស្ត្រ Hellfire និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចល័ត Stinger ។
– ទន្ទឹមនោះ កាលពីថ្ងៃពុធ ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក John Ginkel មកពិភាក្សាអំពីព័ត៌មានអំពីការផ្អាកការផ្គត់ផ្គង់នេះ។ នៅថ្ងៃដដែលនោះ លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែន កំពុងធ្វើការពិភាក្សាកម្រិតការងារជាមួយសហរដ្ឋអាមេរិកលើបញ្ហានៃការគាំទ្រផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោន។
– លោក Zelensky បានទទូចថា ការផ្អាកការផ្គត់ផ្គង់នេះ នឹងនាំឲ្យរុស្ស៊ី បង្កើនការវាយលុកធ្ងន់ធ្ងរមកលើអ៊ុយក្រែន ។
– ទោះជាយ៉ាងណា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបដិសេធមិនបញ្ជាក់អំពីប្រភេទសព្វាវុធដែលនឹងត្រូវបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែន នៅពេលនេះទេ៕
