រសៀលនេះដឹងហើយថា ក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួបក្រុមណា វគ្គជម្រុះបឋមពាន AFC Women’s Champions League​

កីឡាះ- ការចាប់ឆ្នោតចែកពូល ពានជើងឯកនារីក្លិបបាល់ទាត់ទ្វីបអាស៊ី ​ វគ្គជម្រុះ AFC Women’s Champions League 2025/26 Preliminary Stage ដែលភ្នំពេញក្រោន ត្រូវធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នេះវេលាម៉ោង ២:០០នាទីរសៀល នៅទីស្នាក់ការរបស់ AFC នាប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ស្ថិតនៅក្រឡក្រុមទទួលធ្វើម្ចាស់ផ្ទះ (Hosts Pot) ហើយបំបែកចេញមកពី Pot3 នោះ នារីភ្នំពេញក្រោន នឹងមិនជួបក្រុមម្ចាស់ផ្ទះ ដូចជាម៉ាឡេស៊ី, អ៊ូសបេគីស្ថាន, មីយ៉ាន់ម៉ា និងឡាវ នោះទេ។ ជាងនេះទៅទៀត នារីភ្នំពេញក្រោន ក៏នឹងមិនត្រូវបានចាប់ពូលជួបក្រុមនៅ Pot3 ដូចគ្នា ដូចជានេប៉ាល់, ហ្គាំ និង សិង្ហបុរី ផងដែរ ។ដូច្នេះយើងរងចាំមើលថាតើក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួបក្រុមណា?។

– សម្រាប់ការប្រកួតវគ្គជម្រុះ Preliminary Stage​ នេះនឹងបែងចែកចេញជា ៥ពូល ក្នុងមួយពូលមាន៤ក្រុម និងមួយពូលទៀតមានតែ ៣ក្រុម ប្រកួតនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែសីហា ដោយមានតែក្រុមកំពូលតារាង ៥ ក្រុមប៉ុណ្ណោះដែលឈានទៅជុំចុងក្រោយ ដែលមានប្រទេសធំៗចំនួន ៧ទៀតអង្គុយរង់ចាំរួមមាន៖ ?? Melbourne City FC,?? Suwon FC Women,?? Tokyo Verdy Beleza,?? Wuhan Jiangda (defending champions),?? Ho Chi Minh City Women’s FC,?? Bam Khatoon FC និង?? UAE ។

 

 

You might like