កីឡាះ – ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លិប Lille ក្រោយចាកចេញពីក្លិបអាមេរិក Los Angeles FC រួចមក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ខ្សែប្រយុទ្ធជើងចាស់រូបនេះ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។
– ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ ១រដូវកាល ហើយពេលនេះ Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំប៉ុណ្ណោះជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធី FIFA Club World Cup៕
